ស្រោមសំបុត្រដែលបានបាត់
មានពេលមួយ ខ្ញុំបានធ្វើដំណើរកម្សាន្តនៅរដ្ឋមួយ ជាមួយក្រុមគ្រួសារខ្ញុំ។ ពេលយើងធ្វើដំណើរត្រឡប់មកផ្ទះវិញ ខ្ញុំក៏រើសបានរបស់មួយ។ កាលនោះ ខ្ញុំកំពុងតែចុះចាក់សាំងឡាន ហើយក៏បានឃើញស្រោមសំបុត្រធំមួយ នៅលើដី។ ខ្ញុំក៏បានរើសស្រោមសំបុត្រដែលប្រឡាក់ដីនោះឡើង ហើយក៏បានបើកមើលខាងក្នុង។ ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានឃើញលុយ១រយដុល្លានៅខាងក្នុង។
ខ្ញុំក៏បានគិតថា ម្ចាស់លុយ១រយដុល្លានេះ ប្រហែលជាកំពុងតែដើររកវា យ៉ាងវក់វីហើយ។ ខ្ញុំក៏បានឲ្យលេខទូរស័ព្ទខ្ញុំ ទៅបុគ្គលិកចាក់សាំង នៅស្ថានីយប្រេងឥន្ធនៈ ក្រែងលោមាននរណាម្នាក់ត្រឡប់មករកវា។ ប៉ុន្តែ មិនឃើញមាននរណាម្នាក់ទូរស័ព្ទមកខ្ញុំសោះ។
មនុស្សម្នាក់មានលុយនោះជាកម្មសិទ្ធិរបស់ខ្លួន តែគាត់ក៏បានបាត់វា។ ទ្រព្យសម្បត្តិក្នុងលោកិយ គឺច្រើនតែមានលក្ខណៈដូចនេះឯង។ វាអាចបាត់បង់ ត្រូវគេលូច ឬប្លន់ ឬក៏បំផ្លាញ។ វាអាចបាត់បង់នៅក្នុងការវិនិយោគដែលមិនល្អ ឬនៅក្នុងការរកស៊ី ដែលយើងមិនអាចគ្រប់គ្រងបាន។ ប៉ុន្តែ ព្រះទ្រង់បានសន្យាប្រទានជីវិតអស់កល្ប គឺជាទ្រព្យសម្បត្តិ នៅស្ថានសួគ៌ ដែលយើងមានក្នុងព្រះយេស៊ូវ ដែលមិនចេះបាត់បង់ឡើយ។ យើងមិនអាចជ្រុះវាបាត់ នៅកន្លែងចាក់សាំង ឬនៅកន្លែងណាមួយឡើយ។
ហេតុនេះហើយបានជាព្រះគ្រីស្ទ មានបន្ទូលប្រាប់យើង ឲ្យ “ប្រមូលទ្រព្យសម្បត្តិ ទុកសំរាប់ខ្លួន នៅឯស្ថានសួគ៌វិញ”(ម៉ាថាយ ៦:២០)។ យើងអាចប្រមូលទ្រព្យសម្បត្តិទុកនៅស្ថានសួគ៌ នៅពេលដែលយើង “បានធ្វើការល្អ ជាបរិបូរ”(ម៉ាថាយ ៦:២០) ឬ “មានជំនឿច្រើន” (យ៉ាកុប ២:៥) ដោយជួយអ្នកដទៃ…
ផ្នែកម្ខាងទៀតនៃសេចក្តីស្រឡាញ់
ផ្ទះសំណាក់របស់ពួករ៉ូម៉ាំង នៅសម័យព្រះយេស៊ូវ មានកេរ្តិ៍ឈ្មោះអាក្រក់យ៉ាងខ្លាំង បានជាពួកគ្រូក្រឹត្យវិន័យរបស់សាសន៍យូដា មិនអនុញ្ញាតឲ្យគេយកសត្វពាហនៈមកចងទុកក្បែរផ្ទះសំណាក់ទំាងនោះឡើយ។ ដោយសារស្ថានភាពដ៏ពិបាកយ៉ាងនេះ ពេលណាគ្រីស្ទបរិស័ទត្រូវធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយ តាមធម្មតា ពួកគេស្វែងរកកន្លែងស្នាក់នៅ ក្នុងផ្ទះរបស់អ្នកជឿដទៃទៀត។
ក្នុងចំណោមអ្នកដំណើរនៅសម័យនោះ មានពួកគ្រូក្លែងក្លាយ ដែលបានបដិសេធថា ព្រះយេស៊ូវមិនមែនជាព្រះមែស៊ីឡើយ។ ហេតុនេះហើយ ក្នុងសំបុត្រទី២របស់សាវ័កយ៉ូហាន គាត់បានប្រាប់អ្នកអានសំបុត្រគាត់ អំពីពេលដែលពួកគេមិនត្រូវស្វាគមន៍ពួកនោះឡើយ។ លោកយ៉ូហានបានមានប្រសាសន៍នៅក្នុងសំបុត្រមុនថា ពួកគ្រូក្លែងក្លាយទាំងនោះ គឺជា “ពួកទទឹងព្រះគ្រីស្ទ ដែលមិនទទួលស្គាល់ទាំងព្រះវរបិតា និងព្រះរាជបុត្រា”(១យ៉ូហាន ២:២២)។ ក្នុងសំបុត្រយ៉ូហានទី២ គាត់បានពន្យល់ ដោយប្រាប់អ្នកអានសំបុត្រគាត់ថា អ្នកណាក៏ដោយដែលជឿថា ព្រះយេស៊ូវជាព្រះមែស៊ី គឺ“មានទាំងព្រះវរបិតា និងព្រះរាជបុត្រា”(ខ.៩)។
បន្ទាប់មក គាត់ក៏បានដាស់តឿនថា “បើអ្នកណាមកឯអ្នករាល់គ្នា តែមិនបង្រៀនចំពោះសេចក្តីនេះ នោះកុំឲ្យទទួលអ្នកនោះ នៅក្នុងផ្ទះឡើយ កុំឲ្យទាំងជំរាបសួរដល់អ្នកនោះផង”(ខ.១០)។ ការស្វាគមន៍អ្នកផ្សាយដំណឹងល្អក្លែងក្លាយ ឲ្យចូលផ្ទះ គឺជាការជំរុញឲ្យមនុស្ស នៅតែបន្តដាច់ចេញពីព្រះ។
សំបុត្រទីពីររបស់លោកយ៉ូហាន បានបង្ហាញផ្នែកម្ខាងទៀតនៃសេចក្តីស្រឡាញ់របស់ព្រះ។ យើងបម្រើព្រះមួយអង្គ ដែលស្វាគមន៍មនុស្សម្នាក់ៗ ដោយព្រះហស្តបើកចំហរ។ ប៉ុន្តែ ក្តីស្រឡាញ់ពិត មិនបណ្តោយឲ្យនរណាម្នាក់ធ្វើអាក្រក់មកលើខ្លួនឯង និងអ្នកដទៃ ដោយចិត្តពុតត្បុតនោះឡើយ។ ព្រះជាម្ចាស់ស្វាគមន៍អ្នកដែលចូលមករកទ្រង់ ដោយការប្រែចិត្ត តែទ្រង់មិនដែលឱបក្រសោបការកុហកនោះឡើយ។—TIM GUSTAFSON
តើនៅមានសង្ឃឹមទេ?
លោកអេដវើត ផេយសិន(Edward Payson ឆ្នាំ ១៧៨៣-១៨២៧) បានជួបការពិបាកជាពន់ពេក នៅក្នុងការរស់នៅ។ ការស្លាប់របស់ប្អូនប្រុសគាត់បានធ្វើឲ្យគាត់ធ្លាក់ទឹកចិត្តយ៉ាងខ្លាំង។ គាត់បានតយុទ្ធនឹងជម្ងឺខួរក្បាលខុសប្រក្រតី ហើយគាត់ក៏ឈឺក្បាលប្រកាំងធ្ងន់ធ្ងរ ដែលមួយលើកៗមានរយៈពេលជាច្រើនថ្ងៃ។ មិនតែប៉ុណ្ណោះ គាត់ក៏បានពិការដៃមួយចំហៀង ដោយសារធ្លាក់ពីលើខ្នងសេះ ហើយគាត់ស្ទើរតែបាត់បង់ជីវិត ដោយសារជម្ងឺរបេងទៀត! អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺគាត់មិនបានឆ្លើយតប ចំពោះទុក្ខលំបាក ដោយភាពអស់សង្ឃឹមនោះឡើយ។ មិត្តភក្តិគាត់បាននិយាយថា មុនពេលលោកអេដវើតលាចាកលោក គាត់មានក្តីអំណរយ៉ាងខ្លាំង នៅក្នុងជីវិត។ តើគាត់អាចមានក្តីអំណរដោយរបៀបណា?
ពេលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅពួកជំនុំ នៅទីក្រុងរ៉ូម គាត់បានបង្ហាញចេញនូវការទុកចិត្តទាំងស្រុង ចំពោះភាពពិតនៃសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ ទោះគាត់ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ គាត់ក៏បានចោទជាសំណួរ ដោយចិត្តក្លាហានថា “បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន(រ៉ូម ៨:៣១)។ បើសិនជាព្រះប្រទានព្រះរាជបុត្រាតែមួយ ព្រះនាមយេស៊ូវ ដើម្បីជួយសង្រ្គោះយើង នោះទ្រង់ក៏នឹងប្រទានអ្វីៗគ្រប់យ៉ាង ដែលយើងត្រូវការ ដើម្បីរស់នៅឲ្យបានល្អ។ សាវ័កប៉ុលក៏បានលើកឡើង អំពីបញ្ហា៧មុខ ដែលគាត់បានជួបប្រទះ ដែលមានដូចជា: សេចក្តីទុក្ខលំបាក ឬសេចក្តីវេទនា សេចក្តីបៀតបៀន សេចក្តីអត់ឃ្លាន សេចក្តីអាក្រាត សេចក្តីអន្តរាយ ឬដាវ(ខ.៣៥)។ ត្រង់ចំណុចនេះ គាត់មិនបាននិយាយថា សេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ នឹងការពារមិនឲ្យការអាក្រក់កើតឡើង ចំពោះយើងនោះឡើយ។ ប៉ុន្តែ គាត់បាននិយាយថា “គឺក្នុងសេចក្តីទាំងនោះ…